https://khmerloy1.blogspot.com/2013/08/document.html
នៅ ពេលតំណក់ភ្លៀងធ្លាក់ចំមូសមួយ ទាំងមូសនិងតំណក់ភ្លៀងចូលរួមគ្នា ហើយមូសនោះជិះពីលើតំណក់ទឹកប្រហែល១ភាគ១០០០វិនាទី មុនពេលស្លាបរបស់វាដែលដើរតួដូចជាខ្លែងទាញវាចេញពីតំណក់ទឹក

ចូរស្រមៃមើលថា តើជីវិតលំបាកយ៉ាងណាប្រសិនបើតំណក់ភ្លៀងទម្ងន់៣តោនខណៈដែលវាកំពុងធ្លាក់ចុះពីលើមេឃក្នុងល្បឿន ២០ម៉ៃក្នុង១ម៉ោង ។ នេះជាតំណក់ភ្លៀងនៅក្នុងក្រសែភ្នែករបស់មូស ហើយតំណក់ភ្លៀងមួយមានទម្ងន់៥០ដងធ្ងន់ជាងកម្លាំងមនុស្សទះមូសទៅទៀត ប៉ុន្តែវានៅតែអាចរស់បាន ។
តើបណ្ដាលមកពីមូលហេតុអ្វី ?
ប្រសិនបើលោកអ្នកជាមូស ហើយចេញទៅខាងក្រៅនៅពេលមេឃភ្លៀងខ្លាំង ក្រោមតំណក់ភ្លៀងយក្ស ។ លោក David Hu ជំនួយការសាស្ត្រាចារ្យវិស្វកម្មមេកានិចនៅសាកលវិទ្យាល័យ Georgia Tech មានប្រសាសន៍ថា «តំណក់
ភ្លៀងទាំងនោះគឺដូចជាផ្កាយដុះកន្ទុយធ្លាក់មកជុំវិញខ្លួនអ្នក
អញ្ចឹង ។ អ្នកនឹងគិតថាមូសនឹងគ្មានឱកាសរស់ទេ ។
យើងសង្ឃឹមលទ្ធផលដូចគ្នានេះដែរនៅពេលយើងបើកឡានកាត់ហ្វូងសត្វ
ល្អិត យើងឃើញសត្វល្អិតទាំងនោះខ្ទាតខ្ចាយ» ។
ច្បាស់ណាស់មូសពិតជារស់នៅពេលប៉ះផ្ទាល់ជាមួយតំណក់
ភ្លៀង ។ ដូច្នេះហើយក្រុមរបស់លោក David Hu
បានរៀបចំពិសោធន៍ដោយប្រើប្រាស់ជំនាញរបស់ពួកគេជាវិស្វករមេកានិច
និងជីវវិទូ ។ លោកនិយាយថា «ការទះមូសដោយ
តំណក់ភ្លៀងគឺជាការពិសោធន៍ដ៏លំបាកមួយ ។ រឿងទីមួយដែលយើងបានធ្វើ
គឺទម្លាក់តំណក់ទឹកតូចៗពីជាន់ទីបីនៃអាគាររបស់យើង
ចូលមកក្នុងធុងដាក់មូស
ហើយអ្នកអាចស្រមៃបានថាវាមិនអាចដំណើរការបានល្អទេ ។
វាដូចជាល្បែងគប់ព្រួញឲ្យចំចំណុចកណ្ដាលអញ្ចឹង» ។
ដូច្នេះហើយបានជាក្រុមស្រាវជ្រាវបែរមកធ្វើការ
ពិសោធន៍នៅខាងក្នុងអាគារវិញ ។ ពួកគេបាញ់តំណក់ទឹកទៅលើមូស
និងថតលទ្ធផលដោយម៉ាស៊ីនថតវីដេអូល្បឿនខ្ពស់ ។ ពួកគេរកឃើញថា
តាមពិតមូសមិនគេចតំណក់ភ្លៀងទេ គឺពួកវាតោងជិះតំណក់ភ្លៀងទៅវិញ ។
លោក David Hu និយាយថា «ខណៈ
ដែលតំណក់ភ្លៀងធ្លាក់ ដោយមិនប្រឆាំងនឹងតំណក់ទឹកនោះ
ពួកវាបែរជាចូលរួមជាមួយតំណក់ភ្លៀងហាក់ដូចជាតោងជិះផ្កាយដុះ
កន្ទុយទៅវិញ ។ ដូច្នេះជាលទ្ធផល មូសទាំងនោះទទួលកម្លាំងតិចបំផុត» ។
សម្រាប់មូសទាំងនោះ វាហាក់ដូចជាត្រូវបានទះដោយរោមសត្វប៉ុណ្ណោះ ។ ពួកវាជិះតំណក់ភ្លៀងប្រហែល១ភាគ១០០០វិនាទី
រហូតដល់ស្លាបវាបក់ខ្យល់ដូចជាខ្លែង
ហើយហែកបំបែកខ្លួនវាចេញពីតំណក់ភ្លៀង ។
មូសហាក់ដូចជាមិនមានដាច់រលាត់អ្វីទេ ។
លោក David Hu បន្តថា
«យើងមិនអាចសម្គាល់ពីទឹកមុខរបស់មូសបានថាយ៉ាងណាទេ
ប៉ុន្តែពួកវាពិតជារស់ ហើយមូសភាគច្រើនមិនទាំងធ្លាក់មកដីផង» ។
លទ្ធផលនៃការសិក្សានេះត្រូវបានបោះផ្សាយនៅក្នុងកិច្ចប្រជុំបណ្ឌិតសភាជាតិវិទ្យាសាស្ត្រ ។
គ្រោះថ្នាក់ពិតប្រាកដរបស់មូសគឺនៅពេលវាហើរនៅជិតដីពេក ។
ប្រសិនបើវាមិនអាចក្រឡាស់ខ្លួនចេញពីតំណក់ទឹកទាន់ពេលទេ
ពួកវាត្រូវស្លាប់ក្នុងស្ថានភាពដូចដុំថ្មប៉ះទង្គិចជាមួយផ្ទៃរឹង ។
លោក David Hu និយាយថា «ជាឧទាហរណ៍ ប្រសិនបើអ្នកឈរនៅលើដី
ហើយព្យ៉ាណូមួយធ្លាក់មកលើអ្នក អ្នកនឹងត្រូវបែកខ្ទេច» ។
លោកសង្ឃឹមថាលទ្ធផលក៏ដូចគ្នាដែរចំពោះមូស ។

Post a Comment